ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍​ VOA៖ អ្នក​និពន្ធ Abby Seiff ថា «យើង​គួរនៅ​មាន​សង្ឃឹម​ថា ​បញ្ហា​បឹង​ទន្លេសាប​នឹង​អាច​ប្រសើរ​ឡើងវិញ»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​មួយ​មាន​ផល​នេសាទ​ចម្រុះ​បំផុត​ក្នុង​ពិភព​លោក​ដោយ​សារ​ប្រព័ន្ធ​អេកូឡូស៊ី​ពិសេស​មួយ​នៃ​ទន្លេមេគង្គ​ និង​បឹង​ទន្លេសាប។ ប្រព័ន្ធ​អេកូឡូស៊ី​​​នេះ​បាន​ទ្រទ្រង់​​​ការ​នេសាទ និង​ការ​ធ្វើស្រែ​ចំការ​ របស់​​ប្រជានេសាទ និងប្រជាកសិករ​ ​​​រាប់លាន​​នាក់​តាំងពី​បុរាណ​មក។​ ប៉ុន្តែ​ឥឡូវ​នេះ បឹងទន្លេសាប​​កំពុង​ស្ថិត​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ។​ សៀវភៅថ្មី​មួយ​ក្បាល​ដែល​មាន​កម្រាស់​១៣០ទំព័រ​ និពន្ធ​ដោយ​អ្នក​កាសែតអាមេរិកាំង​ម្នាក់​គឺ កញ្ញា​ Abby Seiff ​ដែល​មាន​ចំណង​ជើងថា «Troubling the Water: A Dying Lake and A vanishing World in Cambodia» បាន​រៀបរាប់​អំពី​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​របស់​ប្រជាជនកម្ពុជា​​ និង​បឹងនេះ​ ក៏​ដូច​ជា​ការ​គំរាមកំហែង​ដែល​បង្កឡើង​ដោយ​​ការ​នេសាទ​ហួស​កម្រិត​ ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ​មេគង្គ​ និង​ការ​ប្រែប្រួលអាកាសធាតុ​។ កញ្ញា​ Abby Seiff ធ្លាប់​បាន​ធ្វើការ​ជា​អ្នក​យក​ព័ត៌មាន​នៅ​កម្ពុជា​​​​ជាង​ ១០ ឆ្នាំ។ អ្នកនាង​ ខាន់ សុគុំមនោ នៃ​វីអូអេ​ខ្មែរ​ បាន​សន្ទនា​ជាមួយ​អ្នកកាសែត​រូបនេះ​អំពី​សៀវភៅ​របស់​នាង​ ដែល​ទើប​ត្រូវបាន​បោះ​ពុម្ព​កាលពី​ខែមីនា​កន្លង​ទៅ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG