សហគមន៍គង្វាលសត្វកេនយ៉ាចាប់ផ្តើមចិញ្ចឹមត្រីជំនួស
អ្នកគង្វាលសត្វនៅកេនយ៉ាស្ថិតក្នុងចំណោមជនរងគ្រោះដែលរងផលប៉ះពាល់ខ្លាំងបំផុតពីគ្រោះរាំងស្ងួតជាប់ៗគ្នាច្រើនឆ្នាំ ដែលបានសម្លាប់បសុសត្វដែលជាប្រភពចំណូលរបស់ពួកគេ។ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទឹកភ្លៀង កម្មវិធីផ្តល់ជំនួយកំពុងបង្រៀនអ្នកគង្វាលសត្វពីរបៀបចិញ្ចឹមត្រីនិងឃ្មុំ។ អ្នកនាង Brenda Mulinya នៃ VOA រាយការណ៍ពីរឿងនេះពីតំបន់ Isiolo ប្រទេសកេនយ៉ា។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕