បទសម្ភាសន៍ VOA៖ ប្រធានស្តីទីគណបក្សភ្លើងទៀន បារម្ភអំពីការបន្តគាបសង្កត់ ប៉ុន្តែថា មិនមានជម្រើស
ប្រធានស្តីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភាមួយរូប បានបង្ហាញសុទិដ្ឋិនិយមអំពីអនាគតគណបក្សនេះឆ្ពោះទៅរកការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ បន្ទាប់ពីគណបក្សភ្លើងទៀនចាប់ផ្តើមសកម្មភាពឡើងវិញ ហើយបានរៀបចំរចនាសម្ព័ន្ធមូលដ្ឋានតាមបណ្តាខេត្តក្រុងនានាជាបន្តបន្ទាប់។ ទោះជាលោក បារម្ភអំពីការបន្តគាបសង្កត់ ប៉ុន្តែលោកថា គណបក្សមិនមានជម្រើសអ្វីឡើយ ក្រៅពីបន្តការតស៊ូ។ តទៅនេះ ជាកិច្ចសម្ភាសន៍រវាងលោក ណឹម សុភ័ក្រ្តបញ្ញា ជាមួយលោក ថាច់ សេដ្ឋា ប្រធានស្តីទីគណបក្សភ្លើងទៀន៕