ព័ត៌មានអំពីកម្ពុជាមាន ខណៈមានការខ្វែងគំនិតគ្នាក្នុងតំបន់ កម្ពុជាថាអាស៊ានមិនត្រូវក្លាយជា«ចំណាប់ខ្មាំង»នៃវិបត្តិភូមាឡើយ។ រដ្ឋដាក់ទិវាឈ្នះឈ្នះជាបុណ្យជាតិ ខណៈអ្នកវិភាគថាលោក ហ៊ុន សែន កំពុងចារឹកកេរដំណែលនយោបាយផ្ទាល់ខ្លួន។ សវនាការលោក កឹម សុខា បន្តឡើងវិញ ចំពេលនយោបាយវិវត្តគួរឱ្យកត់សម្គាល់។ រីឯព័ត៌មានអន្តរជាតិមាន សកម្មជនទាមទារឯករាជ្យក្រុងហុងកុង ត្រូវបានគេដោះលែងពីពន្ធនាគារ។ តុលាការប្រទេសប៊ែលហ្ស៊ិកកាត់ទោសមេខ្លោងរត់ពន្ធមនុស្សម្នាក់ឲ្យជាប់ពន្ធនាគារអំពីការធ្វើឲ្យជនចំណាកស្រុកស្លាប់នៅក្នុងរថយន្តដឹកទំនិញ។ ប្រធានាធិបតីបារាំងអំពាវនាវឲ្យមានក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិសុខអឺរ៉ុបថ្មីជាមួយអង្គការអូតង់និងរុស្សី។ ពលរដ្ឋអាមេរិកាំងចាប់ផ្តើមដាក់ពាក្យស្នើសុំឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ដោយឥតគិតថ្លៃ៕