ព័ត៌មានអំពីកម្ពុជាមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យពន្លឿនចាក់វ៉ាក់សាំងដូសជំរុញ ខណៈកម្ពុជា កំពុងប្រឈមវីរុសកូវីដ១៩បំប្លែងថ្មីក្នុងសហគមន៍។ មន្ត្រីសង្គមស៊ីវិល សង្ស័យក្រុមហ៊ុនណាហ្គាវើលដ៍សុំជំនួយពីក្រសួងការងារដើម្បីបញ្ឈប់អ្នកសហជីព។ មន្ត្រីថ្លែងថា ករណីផ្ទុះគ្រាប់មីន និងយុទ្ធភណ្ឌ២កន្លែងនៅព្រះវិហារ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងរបួសម្នាក់។ រីឯព័ត៌មានអន្តរជាតិមានដូចជា សហរដ្ឋអាមេរិក ធានាចំពោះសម្ព័ន្ធមិត្តអឺរ៉ុប បន្ទាប់ពីបានចរចាជាមួយរុស្ស៊ីរឿងអ៊ុយក្រែន។ សហរដ្ឋអាមេរិក ថ្កោលទោសការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ អ្នកជំនាញអង្គការសុខភាពពិភពលោកថា ការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញម្តងហើយម្តងទៀត មិនមែនជាយុទ្ធសាស្ត្រល្អនោះទេ។ អង្គការសុខភាពពិភពលោកថា មនុស្សជាងពាក់កណ្តាលនៅអឺរ៉ុប អាចឆ្លងវីរុសអូមីក្រុងក្នុងពេល២ខែខាងមុខ និងព័ត៌មានផ្សេងៗទៀត៕