ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន សែន ស្នើឲ្យបង្កើតយន្តការត្រីភាគីតាមដានបទឈប់បាញ់គ្នានៅមីយ៉ាន់ម៉ា ខណៈក្រុមយោធាបន្តវាយប្រហារ។ លោក ហ៊ុន សែន ការពារដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា ខណៈរងការរិះគន់ជាបន្តបន្ទាប់។ រីឯព័ត៌មានអន្តរជាតិមានដូចជា ប្រធានាធិបតីកាហ្សាក់ស្ថានថា «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ត្រូវបានកម្ទេច។ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសឈូងសមុទ្រពែក្ស ធ្វើទស្សនកិច្ចនៅចិន ចំពេលមានក្ដីបារម្ភរឿងសន្តិសុខថាមពល។ គណៈកម្មាធិការពានរង្វាន់ណូបែល ថ្កោលទោសការផ្ដន្ទាទោសអ្នកស្រី Suu Kyi ថា មាន«លក្ខណៈនយោបាយ»។ អ្នកវិទ្យាសាស្ត្រអឺរ៉ុប អំពាវនាវឲ្យមានវិធានការ ស្របពេលកម្រិតឧស្ម័នស្រូបកម្ដៅកើនឡើងខ្ពស់ក្នុងឆ្នាំ២០២១ និងព័ត៌មានផ្សេងៗទៀត៕