ខ្យល់គួច tornado បំផ្លិចបំផ្លាញតំបន់ភាគកណ្តាលសហរដ្ឋអាមេរិក
កិច្ចប្រឹងប្រែងដើម្បីស្វែងរក និងសង្គ្រោះនៅតាមតំបន់នានាក្នុងសហរដ្ឋអាមេរិកដែលរងការបំផ្លិចបំផ្លាញដោយខ្យល់គួច tornado និងអាកាសធាតុអាក្រក់កាលពីចុងសប្តាហ៍កន្លងទៅកំពុងបន្តធ្វើឡើង។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសភាពអាសន្នសហព័ន្ធនៅតាមតំបន់មួយចំនួន ហើយលោកសន្យាថា រដ្ឋបាលរបស់លោក នឹងផ្តល់ការគាំទ្រពេញទំហឹងដើម្បីដោះស្រាយបញ្ហានេះ។ ប្រជាពលរដ្ឋរាប់សែននាក់ឥឡូវនេះ កំពុងគ្មានអគ្គិសនីប្រើប្រាស់ ឬម៉ាស៊ីនកម្តៅនៅដើមរដូវរងារនេះ។ លោក Arash Arabasadi រាយការណ៍បន្ថែមអំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
លោក Biden អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah
-
២៦ វិច្ឆិកា ២០២៤
លោក Donald Trump រួចផុតពីការចោទប្រកាន់សហព័ន្ធ