ព័ត៌មានអំពីកម្ពុជាមាន ពលរដ្ឋខ្វែងគំនិតគ្នាលើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ ដោយខ្លះថា វាបម្រើប្រយោជន៍បុគ្គល។ ការសម្រេចរបស់តុលាការលក់ស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ រងការរិះគន់ថា ជាការសងសឹកនយោបាយ។ រីឯព័ត៌មានអន្តរជាតិវិញមាន ប្រទេសឥណ្ឌាបិទរោងចក្រប្រើថាមពលធ្យូងថ្មចំនួន៥ជាបណ្តោះអាសន្ននៅជុំវិញទីក្រុងញូវដែលី។ សហរដ្ឋអាមេរិកនិងជប៉ុន ប្រកាសភាពជាដៃគូថ្មីផ្នែកពាណិជ្ជកម្ម។ ឥណ្ឌូណេស៊ី ចាប់ខ្លួនបព្វជិតជាន់ខ្ពស់ម្នាក់ដែលមានចំណងទាក់ទងជាមួយក្រុម Jemaah Islammiah។ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញនិយាយថា ប្រទេសរបស់លោក ប្រឈមនឹងសម្ពាធជនចំណាកស្រុកដែលព្យាយាមឆ្លងពីប្រទេសបេឡារុស ក្នុងរយៈពេលច្រើនខែទៅមុខទៀត។ អតីតយុទ្ធជនស៊ីមបាវ៉េ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយសារតវ៉ារឿងប្រាក់សោធននិវត្តន៍៕