ព័ត៌មានអំពីកម្ពុជាមាន ក្រុមសហជីព ស្វះស្វែងជួបរដ្ឋមន្ត្រីក្រសួងការងារដើម្បីដោះស្រាយវិវាទក្នុងវិស័យទេសចរណ៍។ សកម្មជនអំពាវនាវឲ្យតុលាការទម្លាក់បទចោទប្រកាន់ បន្ទាប់ពីត្រូវបានដោះលែង។ រីឯព័ត៌មានអន្តរជាតិវិញមាន ចំណុចសំខាន់ៗនៃជំនួបកំពូលរវាងលោកប្រធានាធិបតី Joe Biden និងលោក Xi Jinping។ របបយោធាមីយ៉ាន់ម៉ា ចោទប្រកាន់អ្នកស្រី Suu Kyi ពីបទបន្លំការបោះឆ្នោតក្នុងឆ្នាំ២០២០។ ការផ្ទុះនៅក្បែរអគារសភានិងស្ថានីយប៉ូលិសនៅប្រទេសអ៊ូហ្កង់ដា បណ្តាលឲ្យស្លាប់មនុស្សនិងរបួស។ ប្រទេសរុស្សី បដិសេធការចោទប្រកាន់ដែលថា មីស៊ីលប្រឆាំងផ្កាយរណបរបស់ខ្លួនគំរាមកំហែងដល់ស្ថានីយអវកាស។ ក្រុមហ៊ុនលក់ទំនិញសហរដ្ឋអាមេរិក ឈប់លក់ទំនិញរបស់ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្សនៅប្រទេសចិន៕