ព័ត៌មានអំពីកម្ពុជាមាន គណបក្ស«ភ្លើងទៀន» កម្រើកសកម្មភាពឡើងវិញ មុនពេលធ្វើសមាជដ៏សំខាន់។ កម្ពុជា រិះគន់អាមេរិកធ្ងន់ៗថា មិនគោរពអធិបតេយ្យ ក្រោយនាយឧត្តមសេនីយ៍យោធាពីរនាក់រងទណ្ឌកម្ម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកកាសែតអាមេរិកាំងដែលត្រូវបានឃុំខ្លួននៅមីយ៉ាន់ម៉ាចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារមក ត្រូវបានដោះលែង។ អាមេរិកនិងចិន ព្រមានគ្នាអំពីបញ្ហាកោះតៃវ៉ាន់មុនកិច្ចប្រជុំកំពូលរវាងលោក Biden និងលោក Xi។ ប្រធានាធិបតីហ្វីលីពីនលោក Duterte នឹងឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភានៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។ សកម្មជនប្រឆាំងក្នុងប្រទេសគុយបា គាំទ្រការដើរដង្ហែក្បួនពលរដ្ឋនៅថ្ងៃចន្ទ។ ប្រទេសប៉ាគីស្ថាន ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកញ្រ្ជិលនិងស្អូចដល់កុមាររាប់លាននាក់ និងព័ត៌មានផ្សេងទៀត៕