ព័ត៌មានអំពីកម្ពុជាមាន មុនជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក ហ៊ុន សែន ថា គ្មានបរទេសណាដាក់សម្ពាធលោកបានទេ។ លោក ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នក«ព្រហើន»អត្ថាធិប្បាយទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ រីឯព័ត៌មានអន្តរជាតិវិញមាន អ្នកជំនាញថា ការដោះលែងអ្នកទោសរបស់យោធាមីយ៉ាន់ម៉ា គ្រាន់តែដើម្បីបន្ធូរបន្ថយសម្ពាធអន្តរជាតិប៉ុណ្ណោះ។ ការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុដើម្បីជួយសង្គ្រោះឆ្នេរពីការលិចលង់។ ប្រធានាធិបតីអាមេរិកលោក Biden ថា អាមេរិកវិលត្រឡប់មកដឹកនាំកិច្ចព្រមព្រៀងអាកាសធាតុវិញ៕