ព័ត៌មានអំពីកម្ពុជាមាន ក្រុមវេជ្ជបណ្ឌិតខ្មែរអាមេរិកាំង ចេញសារប្រឆាំងព័ត៌មានបំផ្លើសពីវ៉ាក់សាំងកូវីដ និងជំរុញអ្នកស្ទាក់ស្ទើរទៅចាក់។ សង្គមស៊ីវិលជំរុញរដ្ឋាភិបាលឱ្យបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែត។ រីឯព័ត៌មានអន្តរជាតិវិញមាន មេដឹកនាំពិភពលោកដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ COP26 សន្យាជួយសង្គ្រោះព្រៃឈើ។ អតីតអ្នកការទូតនិងជាអ្នកចរចាចំណាប់ខ្មាំងសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសចិនជំរុញឲ្យក្រុមគ្រួសារស្តុកទុករបស់របរសំខាន់ៗប្រចាំថ្ងៃ មុនពេលរដូវរងាមកដល់។ ក្រុមជនសកម្មប្រយុទ្ធ វាយប្រហារទៅលើមន្ទីរពេទ្យយោធាសំខាន់មួយកន្លែងក្នុងទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន។ រដ្ឋ២នៅក្នុងសហរដ្ឋអាមេរិក ធ្វើការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋ។ រូបចម្លាក់ The Hug នៅទីក្រុង New York រំឭកស្មារតីអំណត់របស់មនុស្សក្នុងសម័យកូវីដ៕