អាកាសធាតុប្រែប្រួល៖ វិបត្តិទឹកប្រៃវាតទីដំណាំកសិកម្ម
ប្រជាពលរដ្ឋរស់នៅក្បែរដៃសមុទ្រក្នុងខេត្តជាប់មាត់សមុទ្រ កំពុងរងគ្រោះដោយសារទឹកប្រៃជ្រៀតចូលស្រែរបស់ពួកគេ ដែលជាវិបត្តិអាកាសធាតុ នៅពេលកម្តៅផែនដីកើនឡើង ដែលបណ្តាលឲ្យកម្ពស់ទឹកសមុទ្រកើនឡើងជាបន្តបន្ទាប់។ ប្រជាកសិករអះអាងថា ស្រែរបស់ពួកគេបានខូចខាតជារៀងរាល់ឆ្នាំ ហើយជំនន់ទឹកប្រៃកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ លោក ស៊ុន ណារិន និងលោក លាស់ លីបលីប រាយការណ៍ឲ្យវីអូអេពីស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕