ព័ត៌មានអំពីកម្ពុជាមាន មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ៖ ទឹកជំនន់ប៉ះពាល់ខេត្តបន្ទាយមានជ័យធ្ងន់ធ្ងរជាងគេក្នុងឆ្នាំ២០២១។ អ្នកនយោបាយបន្តខ្វែងគំនិតគ្នាលើការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរដ្ឋ។ រីឯព័ត៌មានអន្តរជាតិវិញមាន ប្តីប្រពន្ធអាមេរិកមួយគូ ត្រូវបានចាប់ខ្លួនពីបទលក់ព័ត៌មាននាវាចម្បាំង ប្រើថាមពលនុយក្លែអ៊ែរ។ រុស្ស៊ីច្រានចោលវិធានការថ្មីៗ ទោះចំនួននៃការស្លាប់ដោយសារជំងឺកូវីដមានកម្រិតខ្ពស់។ ប្រធានគណបក្ស Maori ក្នុងប្រទេសនូវែលសេឡង់ និយាយថា រដ្ឋាភិបាលបានទុកពួកគេក្នុងស្ថានភាពគ្រោះថ្នាក់។ ចិនសន្យាបញ្ចូលការការពារជីវៈចម្រុះទៅក្នុងផែនការសេដ្ឋកិច្ចរបស់ខ្លួន។ អ្នកវិភាគនិយាយថា ភាពធូរស្រាលក្នុងជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក នឹងជួយលើកកម្ពស់សង្វាក់ផ្គត់ផ្គត់ជាសាកល។ សាកលវិទ្យាល័យ Harvard បានថវិកា ៤៥ លានដុល្លារសម្រាប់កម្មវិធីសិក្សាអំពីពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី៕