ព័ត៌មានអំពីកម្ពុជាមាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្តេជ្ញាថានឹងបង្កើនចំណេះដឹងពាក់ព័ន្ធការផ្ទេរអំណាចថ្នាក់ក្រោមជាតិដល់ពលរដ្ឋ។ សហជីពជិត២០ ស្នើឲ្យអ្នកបញ្ជាទិញអន្តរាគមន៍រឿងដំឡើងប្រាក់ឈ្នួល២១៤ដុល្លារដល់កម្មកររោងចក្រកាត់ដេរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិបតីកេនយ៉ា ជាមេដឹកនាំម្នាក់នៃបណ្តាមេដឹកនាំពិភពលោកដែលមានប្រាក់រាប់លានដុល្លារនៅក្នុងគណនីសម្ងាត់នៅក្រៅប្រទេស។ មនុស្ស៨នាក់ បានត្រូវសម្លាប់នៅភាគខាងជើងប្រទេសឥណ្ឌាក្នុងអំឡុងការតវ៉ារបស់កសិករដែលធ្វើឲ្យការតានតឹងកើនឡើង។ មេធាវីលោកស្រី Aung San Suu Kyi ថា លោកស្រីនឿយហត់ហើយសុំកាត់បន្ថយសវនាការនៅតុលាការដោយសារបញ្ហាសុខភាព។ ការខ្វះកិច្ចសហប្រតិបត្តិការរបស់មីយ៉ាន់ម៉ា ធ្វើឲ្យមានការលំបាកដើម្បីមានមេដឹកនាំយោធានៅសន្និសីទកំពូលអាស៊ាន និងព័ត៌មានមួយចំនួនទៀត៕