ព័ត៌មានអំពីកម្ពុជាមាន អ្នកកាសែតក្នុងខេត្តកោះកុងម្នាក់រងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ក្រោយធ្វើសេចក្តីរាយការណ៍ពីវិវាទដីធ្លី។ រដ្ឋសភាអាមេរិកអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាសារជាថ្មី ក្រោមរដ្ឋបាលលោកប្រធានាធិបតី Biden។ រីឯព័ត៌មានអន្តរជាតិវិញមាន បេសកជនសហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀង AUKUS មិនគំរាមកំហែងស្ថិរភាពតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ។ ដែនកោះតៃវ៉ាន់ ស្នើរឹតបន្តឹងច្បាប់ដើម្បីការពារការលួចបច្ចេកវិទ្យាពីប្រទេសចិនដីគោក។ សេដ្ឋកិច្ចវៀតណាម បានរួញតូចនៅក្នុងត្រីមាសទី៣។ តម្លៃរូបិយប័ណ្ណរបស់មីយ៉ាន់ម៉ា បានធ្លាក់ថ្លៃ៦០% ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះ ធ្លាក់ចុះចាប់តាំងពីក្រោយរដ្ឋប្រហារយោធាមក។ កងទ័ពប្រទេសអង់គ្លេស នឹងចែកចាយប្រេងឥន្ធនៈដើម្បីបន្ធូរបន្ថយវិបត្តិការផ្គត់ផ្គង់ប្រេង៕