ព័ត៌មានអំពីកម្ពុជាមាន រដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រដល់ត្រឹម១៩៤ដុល្លារសម្រាប់ឆ្នាំ២០២២ ខណៈសហជីពសម្តែងការខកចិត្ត។ តុលាការក្រុងភ្នំពេញ លើកពេលប្រកាសសាលក្រមសំណុំរឿងក្រុមខ្មែរថាវរៈ។ ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានបានព្យាករថា នឹងកើនត្រឹម ២,២ ភាគរយសម្រាប់ឆ្នាំ២០២១។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋអាមេរិកាំងដែលត្រូវគេរារាំងមិនឲ្យចេញពីប្រទេសចិន បានត្រឡប់មកផ្ទះវិញក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីជាប់ក្នុងប្រទេសចិនអស់ពេល៣ឆ្នាំមក។ ទីក្រុងបាងកកស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន ខណៈផ្ទះប្រមាណ៧ម៉ឺនខ្នងក្នុងប្រទេសថៃកំពុងលិចលង់។ ធនាគារពិភពលោកព្យាករថា មានការរីកលូតលាស់សេដ្ឋកិច្ចយឺតសម្រាប់តំបន់អាស៊ីខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិកដោយសារជំងឺកូវីដ១៩ និងព័ត៌មានមួយចំនួនទៀត៕