ព័ត៌មានអំពីកម្ពុជាមាន អ្នកការពារសិទ្ធិការងារ រិះគន់វិសោធនកម្មច្បាប់ស្តីពីការងារថា ធ្វើឲ្យបាត់ប្រយោជន៍កម្មករ។ ក្រុមសង្គមស៊ីវិលកម្ពុជា អំពាវនាវឲ្យបញ្ឈប់ការបំភិតបំភ័យអ្នកវិភាគ និងអ្នករិះគន់។ រីឯព័ត៌មានអន្តរជាតិវិញមាន មេដឹកនាំពិភពលោក ថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។ សហរដ្ឋអាមេរិក និងចិនបញ្ចេញវិធានការធំៗដាច់ដោយឡែកពីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ របាយការណ៍អង្គការ Amnesty International៖ ក្រុមហ៊ុនផលិតឱសថ ខកខានមិនបានផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសក្រីក្រខ្លាំងនៅក្នុងពិភពលោក។ ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ បានរត់ចេញពីតំបន់ដែលមានការប្រយុទ្ធគ្នាជាមួយកងកម្លាំងរបបយោធា។ គ្មានសេចក្តីរាយការណ៍ពីមនុស្សរងរបួស បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី។ មេដឹកនាំជនជាតិដើមភាគតិចជំរុញឱ្យមានគោលដៅថ្មីក្នុងការការពារព្រៃអាម៉ាហ្សូនពីការកាប់បំផ្លាញ៕