ព័ត៌មានអំពីកម្ពុជាមានមន្រ្តីសិទ្ធិមនុស្សនិងអ្នកកាសែត បារម្ភអំពីការបន្តរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ ក្រោយពីនាយករដ្ឋមន្រ្តីគំរាមអ្នកវិភាគខ្លះ។ លោក ហ៊ុន សែន ស្នើតុលាការទម្លាក់ចោលដីកាចាប់ខ្លួនអ្នកវិភាគ លោក សេង សារី។ រីឯព័ត៌មានអន្តរជាតិវិញរួមមាន រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងពិភាក្សាបញ្ហាកិច្ចព្រមព្រៀងនាវាមុជទឹកប្រើដោយថាមពលនុយក្លែអ៊ែរ។ ក្រុមហ៊ុនឱសថ Pfizer របស់អាមេរិកនិយាយថា វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួន មានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់កុមារអាយុចន្លោះពី៥ឆ្នាំទៅ១១ឆ្នាំ។ អ្នកស្រី Suu Kyi មិនបញ្ចេញយោបល់ទៅលើការអំពាវនាវឲ្យមានសង្គ្រាមប្រឆាំងរបបសឹកយោធាក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ូលិសក្រុងហុងកុងប្រកាសចាប់ខ្លួនក្រុមនិស្សិត ដែលថ្លែងសុន្ទកថានិងប្រមូលអាហារសម្រាប់អ្នកទោស។ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ីនិងមេដឹកនាំគណបក្សប្រឆាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងព័ត៌មានផ្សេងទៀត៕