ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ១៦ កញ្ញា ២០២១


ព័ត៌មានពេលព្រឹក៖ ១៦ កញ្ញា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​៩​នាក់​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ខេត្ត​កណ្តាល។ សាលា​រៀន​នៅ​ភ្នំពេញ​ចាប់​ផ្តើម​បើក​ឡើង​វិញ ប៉ុន្តែ​សិស្សានុសិស្ស​បន្ត​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សៀវភៅ​ដែល​នឹង​ត្រូវ​ចេញ​ផ្សាយ​ក្នុង​ពេល​ខាង​មុខ​​និយាយ​ពី​ភាព​មន្ទិល​​នៃ​វិចារណញ្ញាណ​របស់​លោក​ Trump និង​ការ​​ហៅ​​ទូរសព្ទ​​ជា​សម្ងាត់​របស់​ឧត្តម​សេនីយ៍​យោធា​អាមេរិក​ ជាមួយ​ឧត្តមសេនីយ៍​ចិន។ សហភាព​អឺរ៉ុប​នឹង​ហាមឃាត់​ការ​នាំ​ចូល​ផលិតផល​ដោយ​​ពលកម្ម​បង្ខិត​បង្ខំ​នៅ​ក្នុង​ប្រទេស​ចិន។ សមាជិក​សភា​ថៃ ជជែក​ដេញដោល​សេចក្តី​ព្រាងច្បាប់​​ដែល​រង់ចាំ​ជា​យូរយារ​មក​ហើយ​ស្តីពី​ការ​ធ្វើ​ទារុណកម្ម​និង​ការ​ចាប់​ពង្រត់។ សហភាព​អឺរ៉ុប​សន្យា​ផ្តល់​វ៉ាក់សាំង​កូវីដ​១៩​ចំនួន​២០០​លាន​ដូស​​ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប។ ប្រធាន​សហភាព​អឺរ៉ុប​ អំពាវនាវ​ឲ្យ​រដ្ឋ​ជា​សមាជិក​​ អភិវឌ្ឍ​​សមត្ថភាព​ការពារ​ខ្លួន​ ដោយ​គ្មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។ ទ្វីប​អាហ្វ្រិក​ពង្រឹង​ប្រព័ន្ធ​តាម​ដាន​ជំងឺ​កូវីដ១៩​បំប្លែង​ថ្មី៕

XS
SM
MD
LG