ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ១៤​ កញ្ញា ២០២១


ព័ត៌មានពេលព្រឹក៖ ១៤​ កញ្ញា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ប្រកាស​បន្ត​គាំទ្រ​ចិន​ពេញ​ទំហឹង ប៉ុន្តែ​អ្នក​វិភាគ​ស្នើ​ឲ្យ​ប្រយ័ត្ន​ការ​ថ្លែង​ជា​សាធារណៈ។ លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​តាន​តឹង ដើម្បី​បន្ត​កាន់​អំណាច។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken ផ្តល់​សក្ខីកម្ម​អំពី​ការដក​កងទ័ព​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។ អង្គការ​សហប្រជាជាតិ​ថា ការ​គំរាម​កំហែង​បរិស្ថាន​ជា​បញ្ហា​ធំ​បំផុត​ដល់​សិទ្ធិ​មនុស្ស។ លោក​ស្រី Aung San Suu Kyi នៃ​ប្រទេស​មីយ៉ាន់ម៉ា ខកខាន​​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​ក្នុង​ពេល​ចុង​ក្រោយ​នេះ​ដោយ​សារ​លោកស្រី​មាន​ជំងឺ។ ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នូវែលសេឡង់ បន្ត​បិទ​ខ្ទប់​ក្នុង​លក្ខណៈ​តឹង​រ៉ឹង។ ទីក្រុង​សៀងហៃ​​​ក្នុង​ប្រទេស​ចិន​ ផ្អាក​សាលារៀន​ និង​ជើង​ហោះ​ហើរ​ ដោយ​សារ​​ខ្យល់​ព្យុះ​ទីហ្វុង​កំពុង​រំគិល​មក​ជិត។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថា ពលរដ្ឋ​អាមេរិកាំង​អ្នក​មាន​បំផុត​គេច​បង់​ពន្ធ​រាប់​ពាន់​លាន​ដុល្លារ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG