ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថា កម្ពុជាប្រើវិបត្តិកូវីដបើក«ការដ្ឋានកំណែទម្រង់»សេដ្ឋកិច្ចសង្គម តែអ្នកឃ្លាំមើលជំរុញឲ្យលើកកម្ពស់សេរីភាពនយោបាយ។ កម្មកររោងចក្រកាត់ដេរ ចង់ឲ្យដំឡើងប្រាក់ឈ្នួល ខណៈទំនិញនៅលើទីផ្សារឡើងថ្លៃ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកវិភាគនយោបាយពិភាក្សាវែកញែកអំពីការធ្វើរដ្ឋប្រហារនៅប្រទេសហ្គីណេ។ ២០ឆ្នាំក្រោយភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អ្នកពន្លត់អគ្គិភ័យនៅសង្កាត់ Arlington រដ្ឋ Virginia សហរដ្ឋអាមេរិក រំឭកព្រឹត្តិការណ៍នោះ៕