ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលអនុញ្ញាតឲ្យរៀបចំពិធីភ្ជុំបិណ្ឌនៅវត្តអារាម ខណៈព្រះសង្ឃលើកឡើងពីកង្វះខាតចង្ហាន់និងបច្ច័យ។ អ្នកកាសែត២នាក់ត្រូវគំរាមកំហែង ពេលចុះរាយការណ៍ទំនាស់ដីធ្លីក្នុងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមតាលីបង់ បាញ់បំបែកការប្រឆាំងតវ៉ានៅក្នុងរដ្ឋធានីកាប៊ុល។ អង្គការសហប្រជាជាតិថា កុមារដែលបែកពីឪពុកម្តាយ ត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន។ សវនាការកាត់ទោសជនជាប់ចោទនៃការវាយប្រហារភេរវកម្មថ្ងៃ១១ កញ្ញា ចាប់ផ្តើមឡើងវិញ ប៉ុន្មានថ្ងៃមុនខួបវាយប្រហារ២០ឆ្នាំ។ ជនជាតិចិន៤នាក់ត្រូវបានសម្លាប់ ហើយថ្នាំញៀនមួយចំនួនត្រូវបានរឹបអូសក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនក្នុងប្រទេសហ្វីលីពីន។ ចំនួនអ្នកស្លាប់និងឆ្លងដោយជំងឺកូវីដ១៩នៅជុំវិញពិភពលោក៕