ព័ត៌មានអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលជំរុញឲ្យពង្រឹងតម្លាភាព និងប្រសិទ្ធភាពនៃការប្រមូលពន្ធលើរថយន្តដាក់ស្លាកលេខស្ថាប័នរដ្ឋ។ សហជីពកំណត់តួលេខដំឡើងប្រាក់ឈ្នួល២២,២ដុល្លារសម្រាប់ឆ្នាំ២០២២ ដើម្បីចរចាជាមួយភាគីរោងចក្រ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជនជាតិអាហ្វហ្គានីស្ថានប្រឈមនឹងការស្រេកឃ្លាននៅពេលជិតដល់រដូវធ្លាក់ទឹកកក។ ចក្រភពអង់គ្លេស បង្ហាញនាវាផ្ទុកយន្តហោះ Queen Elizabeth របស់ខ្លួនដល់មន្ត្រីជប៉ុន។ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសថា ការគំរាមកំហែងរបស់ក្រុមជីហាដ «កាន់តែអាក្រក់ឡើង»។ ជនអន្ធពាលជាតិអៀរឡង់ត្រូវបានកាត់ទោសនៅក្នុងប្រទេសបារាំងពីបទរត់ពន្ធស្នែងរមាស។ ប្រទេសលោកខាងលិចធ្វើការរិះគន់នៅពេលដែលមេដឹកនាំបាតុកម្មបេឡារុសត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១១ឆ្នាំ។ សហភាពអឺរ៉ុបចាប់ផ្តើមបារម្ភពីការហូរចូលនៃជនចំណាកស្រុកដ៏ធំ៕
កម្មវិធីនីមួយៗ
-
15 កញ្ញា 2021ព័ត៌មានពេលព្រឹក៖ ១៥ កញ្ញា ២០២១
-
14 កញ្ញា 2021ព័ត៌មានពេលព្រឹក៖ ១៤ កញ្ញា ២០២១
-
13 កញ្ញា 2021ព័ត៌មានពេលព្រឹក៖ ១៣ កញ្ញា ២០២១
-
12 កញ្ញា 2021ព័ត៌មានពេលព្រឹក៖ ១២ កញ្ញា ២០២១
-
11 កញ្ញា 2021ព័ត៌មានពេលព្រឹក៖ ១១ កញ្ញា ២០២១
-
10 កញ្ញា 2021ព័ត៌មានពេលព្រឹក៖ ១០ កញ្ញា ២០២១