ព័ត៌មានអំពីកម្ពុជាមានដូចជា ស្រ្តី២នាក់នៅខេត្តសា្វយរៀងត្រូវឃាត់ខ្លួន ក្រោយពួកគេចេញមុខតវ៉ារឿងដីធ្លី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចោទលោក សម រង្ស៊ី ថាផ្សាយព័ត៌មានក្លែងក្លាយជុំវិញការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ។ លោក ហ៊ុន សែន ចំអកឲ្យសហរដ្ឋអាមេរិកថា«ចាញ់»សង្រ្គាមនៅអាហ្វហ្គានីស្ថាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋាភិបាលក្រុងមូស្គូទទួលស្វាគមន៍ការអំពាវនាវរបស់ប្រធានាធិបតីបារាំងលោក Macron ឲ្យមានតំបន់សុវត្ថិភាពនៅក្នុងរដ្ឋធានីកាប៊ុល។ សហភាពអឺរ៉ុបថា ប្លុកខ្លួនគួរគាំទ្រប្រទេសក្បែរខាងអាហ្វហ្គានីស្ថាន។ ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីហ្វីលីពីន បដិសេធការការតែងតាំងបេក្ខជនប្រធានាធិបតី។ សហភាពអឺរ៉ុបស្នើឲ្យដាក់ការរឹតបន្តឹងការធ្វើដំណើរបង្ការជំងឺកូវីដ១៩ ឡើងវិញលើអ្នកទេសចរណ៍អាមេរិក។ អង្គការសុខភាពពិភពលោកបារម្ភថា អាចមានអ្នកស្លាប់បន្ថែម២៣៦.០០០នាក់ទៀតក្នុងទ្វីបអឺរ៉ុបដោយសារជំងឺកូវីដ១៩ នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ៕