ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ២៤ សីហា ២០២១


ព័ត៌មានពេលព្រឹក៖ ២៤ សីហា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:29:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា របាយ​ការណ៍​អង្គការ​យូនី​សេហ្វ៖ កុមារ​កម្ពុជា​ប្រឈម​នឹង​ហានិ​ភ័យ​ខ្ពស់​ពី​ផល​ប៉ះ​ពាល់​​នៃ​​វិបត្តិ​​អាកាស​​ធាតុ។ អាជ្ញាធរ​ឃាត់​ខ្លួន​ជន​បរទេស​ជាង​១០០​នាក់ សង្ស័យ​លួច​បើក​​​​ល្បែង​អន​ឡាញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អនុ​ប្រធានាធិបតី​អាមេរិក​គូស​បញ្ជាក់​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​សន្តិសុខ​តំបន់​ក្នុង​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី។ ជន​ជាតិ​រ៉ូហ៊ីងយ៉ា​លង់​ទឹក​ ពេល​រត់​ពី​លើ​កោះ​ដាច់​ស្រយាល​នៅ​បង់ក្លាដែស។ មេដឹកនាំ​​អឺរ៉ុប​ដែល​ជា​សមាជិក​អង្គការ​អូតង់​រង​ការ​រិះគន់​ចំពោះ​​​ការ​បាត់​បង់​ក្រុង​កាប៊ុល។ ក្រុម​តាលីបង់​ដាក់​គោលដៅ​វាយ​តំបន់​ជ្រលង​ភ្នំ ​Panjshir​  ខណៈ​មេដឹកនាំ​ក្រុម​តស៊ូ​នៅ​រឹងទទឹង។ កោះ​តៃវ៉ាន់​ បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ ដែល​ផលិត​ក្នុង​ស្រុក។ ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ (FDA)​ អាមេរិក​ផ្តល់​ការ​យល់​ព្រម​ពេញលេញ​ចំពោះ​វ៉ាក់សាំង ​Pfizer។​ ប្រទេស​អេហ្ស៊ីប​ ​បិទ​ព្រំដែន​ជាមួយ​តំបន់​កាហ្សាស្ទ្រីប​​ ខណៈ​ពេល​មាន​ភាព​តានតឹង​ជា​មួយ​ក្រុម​ហាម៉ាស។ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​ជំរុញ​ឱ្យ​​ក្រុម​តាលីបង់​ធានា​ដល់​សិទ្ធិ​ស្ត្រី និង​ក្មេងស្រី៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG