ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថាលោកចំណាយថវិកាផ្ទាល់ខ្លួន ទិញផ្លែមៀនកសិករបញ្ចៀសវិបត្តិមិនអាចលក់ទៅប្រទេសថៃ។ ការថ្លែងចុងក្រោយ៖ លោក ខៀវ សំផន មិនបានសុំទោស ហើយហៅការកាត់ទោសថា«ជានិមិត្តរូប»តែប៉ុណ្ណោះ។ មន្រ្តីរាជបណ្ឌិត្យសភាជំរុញអាមេរិកកុំរិះគន់ប្រជាធិបតេយ្យ បើចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកបន្តទំនាក់ទំនងការទូតទទួលជនជាតិអាហ្វហ្គានីស្ថានដែលមានហានិភ័យ។ អភិបាលរដ្ឋសហរដ្ឋអាមេរិកទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន។ អ្វីដែលយើងដឹង៖ តាលីបង់កាន់កាប់អាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិកដឹកវ៉ាក់សាំង Pfizer ទៅប្រទេសកូសូវ៉ូ ពេលវីរុសប្រភេទដែលតាកើនឡើង។ កូរ៉េខាងជើងហាមនាវាចរណ៍ចំពេលមានការភ័យខ្លាចការសាកល្បងអាវុធ៕