ព័ត៌មានអំពីកម្ពុជាមានដូចជា គ្រួសារនិងក្រុមសិទ្ធិមនុស្សអំពាវនាវឲ្យដោះលែងលោក រ៉ុង ឈុន និងអ្នកផ្សេងទៀត មុនពេលតុលាការប្រកាសសាលក្រម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សុន្ទរកថាលោក Biden អំពីអាហ្វហ្គានីស្ថានមានប្រតិកម្មចម្រុះ។ ប្រទេសចិនថា ខ្លួនត្រៀមធ្វើការជាមួយក្រុមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ តើនឹងមានអ្វីកើតឡើង៖ ស្ថានភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន។ អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឲ្យក្រុមតាលីបង់ការពារអាយុជីវិតពលរដ្ឋអាហ្វហ្គានីស្ថាន។ តើក្រុមតាលីបង់បានលុយមកពីណាខ្លះ? អ្នកជាប់ឃុំឃាំងថា ចិនមានពន្ធនាគារសម្ងាត់ក្នុងទីក្រុងឌូបៃ និងមានឃុំឃាំងជនជាតិអ៊ុយហ្គ័រ។ គយអាមេរិករឹបអូសបណ្ណចាក់វ៉ាក់សាំងកូវីដក្លែងក្លាយ៕