ព័ត៌មានអំពីកម្ពុជាមាន បទសន្ទនា VOA អំពីស្ថានភាពវិវត្តន៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីក្រុមតាលីបង់ដណ្ដើមការគ្រប់គ្រងបានទាំងស្រុង។ សាលាក្ដីខ្មែរក្រហមចាត់ការបណ្ដឹងសាទុក្ខរបស់ ខៀវ សំផន ដែលទំនងជាសញ្ញានៃការខិតជិតទីបញ្ចប់នៃតុលាការកូនកាត់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពិភពលោកបញ្ចេញប្រតិកម្មចំពោះវិបត្តិនៅប្រទេសអាហ្វហ្គានីស្ថាន។ ប៉ូលិសបង្រ្កាបកុបកម្មក្នុងប្រទេសថៃប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាប្រឆាំងក្នុងទីក្រុងបាងកក។ សហរដ្ឋអាមេរិកគ្រោងនឹងសម្រេចចិត្តទៅលើវ៉ាក់សាំងកូវីដដូសជំរុញបន្ថែម។ ក្រុមប្រឆាំងតវ៉ាដ៏ធំបំផុតនៅក្រុងហុងកុងប្រកាសរំសាយខ្លួន។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin លាលែងពីតំណែងបន្ទាប់ពីភាពវឹកវរ ១៧ខែ៕