ក្រោយពលរដ្ឋខ្លួនបានចាក់វ៉ាក់សាំងរួច កោះម៉ាល់ឌីវព្យាយាមទាក់ទាញទេសចរ
ម៉ាល់ឌីវគឺជាប្រទេសតូចមួយដែលមានបណ្តុំកោះតូចៗប្រមាណ ១.២០០ កោះដែលព័ទ្ធជុំវិញដោយទឹកសមុទ្រដ៏ថ្លាដូចគ្រីស្តាល់នៅអាស៊ីខាងត្បូង។ ប្រទេសនេះពឹងផ្អែកលើវិស័យទេសចរណ៍។ ការរាតត្បាតជំងឺបានធ្វើឱ្យបាត់បង់ប្រាក់ចំណូលពាក់កណ្តាល។ ប៉ុន្តែទោះបីជាជំងឺកូវីដ១៩នៅតែកំពុងឆ្លងរាលដាលក៏ដោយ រដ្ឋាភិបាលប្រទេសនេះកំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរជាពិសេសគឺភ្ញៀវទេសចរមកពីប្រទេសចិន។ អ្នកស្រី Janine Phakdeetham នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងញូវយ៉ក។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕