ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការចោទសួរប្រភពថវិកានិងរចនាសម្ព័ន្ធរបស់ក្រុមយុវជនខ្មែរថាវរៈ ក្នុងសំណុំរឿងតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន។ មន្រ្តីថា ទឹកទន្លេមេគង្គកម្ពុជាហក់ឡើងខ្លាំង ខណៈភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោកប្រធានាធិបតី Biden ថា កងកម្លាំងសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់នឹងបន្ដនៅទីនោះ តែត្រូវប្ដូរតួនាទី។ រដ្ឋមន្ត្រីការពារប្រទេសអាមេរិកនិយាយពីការតាំងចិត្តធ្វើឲ្យមានទំនាក់ទំនងជាមួយចិនប្រកបដោយស្ថិរភាពនិងផ្លែផ្កា។ មនុស្សដំបូងត្រូវបានរកឃើញថាមានទោសក្រោមច្បាប់សន្តិសុខជាតិហុងកុង។ លោកប្រធានាធិបតី Biden ស្ដារគំនិតផ្ដួចផ្ដើមធុរកិច្ចនៅអាហ្វ្រិករបស់អតីតប្រធានាធិបតីលោក Trump និងសម្លឹងមើលគម្រោងឌីជីថលនាពេលអនាគត។ សហភាពអឺរ៉ុបជំរុញឲ្យបន្តសភាទុយណេស៊ី៕