ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ២២ កក្កដា ២០២១


ព័ត៌មានពេលព្រឹក៖ ២២ កក្កដា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្រ្តី​ក្រសួង​ការ​បរទេស​ថា​មិន​ទាន់​មាន​ទិន្នន័យ​ពលករ​ខ្មែរ​ឆ្លង​កូវីដ​១៩ ​នៅ​ថៃ ខណៈ​អាជ្ញាធរ​កំពុង​ជួយ​ពលករ​ដែល​លំបាក​ខ្លាំង។ ជំងឺ​កូវីដ​១៩​បន្ត​ឆ្លង​ក្នុង​ចំណោម​​ព្រះ​សង្ឃ ខណៈ​ករណី​ឆ្លង​ទូទាំង​ប្រទេស​មិន​ទាន់​ធូរ​ស្រាល។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកការទូត​អាមេរិក​ថា អាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង​ផ្ញើ​សារ​ច្បាស់លាស់​មួយ​ទៅ​កូរ៉េ​ខាងជើង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ភ្ជាប់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អាកាសធាតុ​ទៅ​នឹង​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក។ ទីភ្នាក់ងារ​ព័ត៌មាន Ifax ថា រុស្ស៊ី​និង​មីយ៉ាន់ម៉ា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​ការ​ផ្គត់ផ្គង់​អាវុធ។ វ៉ាក់សាំង Johnson & Johnson មិន​សូវ​បង្ហាញ​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ដែលតា។ ចំនួន​មនុស្ស​ស្លាប់​ជាង ៤ លាន ១ សែន​នាក់​ដោយ​សារ​ជំងឺ​កូវីដ១៩ គិត​ត្រឹម​ថ្ងៃ​ពុធ។ រដ្ឋបាល​លោក​ Biden ពិបាក​បង្កើន​អត្រា​អ្នក​ចាក់​វ៉ាក់សាំង ខណៈ​ជំងឺកូវីដ១៩​កើន​ឡើង។ កិច្ចចរចា​រវាងសហរដ្ឋអាមេរិក និង​តៃវ៉ាន់​នឹង​បន្ត​ ស្រប​ពេល​មាន​ការ​ខ្វះខាត​បន្ទះ​អេឡិចត្រូនិក Semiconductor ក្នុង​សាកលលោក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG