ព័ត៌មានអំពីកម្ពុជាមានដូចជា គ្រឿងញៀនជាង៤តោនត្រូវដុតបំផ្លាញ ខណៈជាង៣តោនទៀតនឹងត្រូវបន្សាបតាមលក្ខណៈបច្ចេកទេសគីមី។ អ្នកតាមដានបារម្ភដំណោះស្រាយនយោបាយមិនទៅមុខ ក្រោយអាជ្ញាធរបដិសេធមិនផ្តល់សិទ្ធិធ្វើនយោបាយឲ្យមន្រ្តីបក្សប្រឆាំង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បំពង់ឧស្ម័នធម្មជាតិរុស្ស៊ីជាបញ្ហាសំខាន់មួយនៅក្នុងជំនួបរវាងលោក Biden និងអ្នកស្រី Merkel។ អាមេរិកនិងប្រទេសមួយចំនួនទៀតចោទទីភ្នាក់ងារចារកម្មរបស់ចិនថាជួលពួកអ្នកលួចព័ត៌មានតាមកុំព្យូទ័រ។ ប្រធានាធិបតីកូរ៉េខាងត្បូងលុបចោលទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូដែលអាចនឹងមានជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន។ ក្រុមប្រឆាំងនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាធ្វើបាតុកម្មនៅទិវាទុក្ករបុគ្គល។ ពួកបាតុកររិះគន់នាយករដ្ឋមន្ត្រីថៃចំពោះចំណាត់ការលើការរាតត្បាតជំងឺកូវីដ១៩។ សហរដ្ឋអាមេរិកដោះលែងអ្នកជាប់ឃុំនៅច្រកសមុទ្រ Guantanamo ទៅកាន់ប្រទេសម៉ារ៉ុកវិញ។ សវនាការកាត់ក្ដីអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងពីបទពុករលួយចាប់ផ្ដើមឡើងវិញកាលពីថ្ងៃចន្ទ៕
កម្មវិធីនីមួយៗ
-
១៤ មិថុនា ២០២៥
វិទ្យុពេលព្រឹក
-
១៣ មិថុនា ២០២៥
វិទ្យុពេលព្រឹក
-
១២ មិថុនា ២០២៥
វិទ្យុពេលព្រឹក
-
១១ មិថុនា ២០២៥
វិទ្យុពេលព្រឹក
-
១០ មិថុនា ២០២៥
វិទ្យុពេលព្រឹក
-
០៩ មិថុនា ២០២៥
វិទ្យុពេលព្រឹក