ព័ត៌មានអំពីកម្ពុជាមានដូចជា អាមេរិកជំរុញការស៊ើបអង្កេតបន្ថែមលើឃាតកម្មលោក កែម ឡី ខណៈមន្ត្រីកម្ពុជាថាកុំឲ្យធ្វើអាជីវកម្មនយោបាយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ប្តេជ្ញាទប់ស្កាត់ការរុលទៅមុខរបស់ក្រុមតាលីបង់ ខណៈពេលអាមេរិកកំពុងដកទ័ព។ ពិភពលោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនៅឡើយទេ។ លោក Biden ជឿថា«អាមេរិកមកវិញហើយ»តែពួកសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមិនទាន់ប្រាកដក្នុងចិត្តទេ៕