ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជារាយការណ៍ថាក្រុមហ៊ុនឥណ្ឌាមួយប្រើឈ្មោះនិងរូបប្រាសាទអង្គរវត្តលើផលិតផលអង្ករដោយពុំមានការអនុញ្ញាត។ អ្នកជំនាញអង្គការសហប្រជាជាតិថា ការកំណត់កាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ មិនស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មានការគាំទ្រជាសាកលលើការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋគុយបា។ ប្រទេសហ្វីលីពីន នឹងធ្វើការស៊ើបអង្កេតលើការចាក់កាកសំណល់ក្នុងសមុទ្រដោយនាវាចិន។ ម៉ាឡេស៊ីបិទមណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩ បន្ទាប់ពីមានបុគ្គលិកជាង២០០នាក់បានឆ្លងជំងឺនេះ។ សហរដ្ឋអាមេរិកហៅការប្រព្រឹត្តក្នុងប្រទេសចំនួន៦ថាជាអំពើប្រល័យពូជសាសន៍ និងសាហាវយង់ឃ្នង។ ភ្លើងឆេះព្រៃប៉ះពាល់ផ្ទះ និងដីធ្លីក្នុងរដ្ឋចំនួន១០នៅភាគខាងលិចសហរដ្ឋអាមេរិក។ ឥណ្ឌូណេស៊ីមានករណីឆ្លងជំងឺកូវីដ១៩ ជាង២លានករណី ដែលបង្កឡើងដោយវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា។ កូរ៉េខាងត្បូងជិតឈានដល់ការបិទខ្ទប់ទ្រង់ទ្រាយធំ ស្របពេលករណីឆ្លងជំងឺកូវីដ១៩កើនឡើងខ្លាំង៕