ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ១៣ កក្កដា ២០២១


ព័ត៌មានពេលព្រឹក៖ ១៣ កក្កដា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:29:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាមេរិក​​ជំរុញ​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​​ឃាតកម្ម​លោក ​កែម ឡី ខណៈ​មន្ត្រី​កម្ពុជា​ថា​កុំ​ឲ្យ​ធ្វើ​អាជីវកម្ម​នយោបាយ។ ស្ថានភាព​កូវីដ​នៅ​កម្ពុជា​វិវត្ត​ទៅ​រក​កម្រិត​ធ្ងន់ធ្ងរ ទោះ​វិសាលភាព​ចាក់​វ៉ាក់សាំង​បង្ការ​ពង្រីក​ធំធេង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កូរ៉េ​ខាង​ត្បូង​ជិត​ឈាន​ដល់​ការ​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ ស្រប​ពេល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ឡើង​ខ្លាំង។ ឧត្តម​សេនីយ៍​យោធា​អាមេរិក​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​មេបញ្ជាការ​​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បី​ជា​​និមិត្តរូប​​ក្នុង​ការ​បញ្ចប់​ស​ង្រ្គាម​នៅ​ក្នុង​ប្រទេស​នេះ។ សហរដ្ឋអាមេរិក​​​ធ្វើ​ការ​ព្រមាន​ដល់​ប្រទេស​ចិន​​​ជា​ថ្មី​ម្តង​​ទៀត​ចំពោះ​ការ​វាយ​ប្រហារ​ដល់​កង​កម្លាំង​ហ្វីលីពីន​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ បន្ទាប់​ពី​​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស G7រួច​មក សហភាព​អឺរ៉ុប​នឹង​ស្វែងរក​ការប្រកួត​ប្រជែង«កម្មវិធី​ខ្សែ​ក្រវាត់​និង​ផ្លូវ​របស់​ចិន» ជាមួយ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ ប្រទេស​ថៃ​ដាក់​ចេញ​នូវ​​វិធានការ​តឹងរ៉ឹង​បន្ថែម​ទៀត​ដើម្បី​ប្រឆាំង​ជំងឺកូវីដ១៩ ដែល​ក្នុង​នោះ​ក៏​មាន​​បម្រាម​គោចរ​សម្រាប់​ក្រុង​បាងកក​ផង​ដែរ។ ការ​ឆ្លង​ជំងឺកូវីដ១៩​​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ធ្លាក់​ចុះ​ក្រោម​៤​ម៉ឺន​នាក់៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG