ព័ត៌មានអំពីកម្ពុជាមានដូចជា អភិបាលខេត្តកណ្តាលថា ការចាក់ថ្មក្នុងទឹកទន្លេភូមិសាស្រ្តអរិយក្សត្រជាគម្រោងរបស់ក្រុមហ៊ុន ឃុន សៀ។ រីឯព័ត៌មានអន្តរជាតិវិញមានឧបសគ្គបច្ចេកវិទ្យាប៉ះពាល់ដល់កិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ១៩នៅតំបន់ដាច់ស្រយាល។ អ្នកជំនាញថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងភ្លើងឆេះព្រៃបង្ហាញពីការប្រែប្រួលបរិស្ថាន។ លោក Biden យោងដល់ទិន្នន័យចាស់នៅពេលលោកចាប់ផ្ដើមអនុវត្តយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្ម។ ប្រទេសម៉ាឡាវីចាប់ផ្តើមយុទ្ធនាការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ត្រឹមឆ្នាំ២០៣០៕