ព័ត៌មានអំពីកម្ពុជាមានដូចជា ខណៈករណីឆ្លងកើនឡើង លោក ហ៊ុន សែន អំពាវនាវឲ្យមានការចែករំលែក«វ៉ាក់សាំងពហុភាគីនិយម»ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩។ ៥ឆ្នាំក្រោយការបាញ់សម្លាប់ អ្នកស្រឡាញ់លោក កែម ឡី នៅតែចោទសួរនរណាជាអ្នកបញ្ជាពីក្រោយឃាតកម្មនេះ។ អភិបាលខេត្តកណ្តាលថា ការចាក់ថ្មក្នុងទឹកទន្លេភូមិសាស្រ្តអរិយក្សត្រជាគម្រោងរបស់ក្រុមហ៊ុន ឃុន សៀ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា នាយករដ្ឋមន្ត្រីហៃទីអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីប្រធានាធិបតីត្រូវបានគេបាញ់ស្លាប់។ ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ជំរុញឲ្យអាស៊ានសន្ទនាជាមួយមីយ៉ាន់ម៉ា។ ចំនួនមនុស្សស្លាប់កើនឡើងនៅក្នុងការបាក់ដីនៅប្រទេសជប៉ុន។ ការកើនឡើងនៃជំងឺកូវីដបង្ខំឲ្យដកការរត់បណ្តាក់កាន់ភ្លើងគប់កីឡាអូឡាំពិកចេញពីផ្លូវសាធារណៈនៅតូក្យូ។ ទីក្រុងស៊ីដនីនៅតែបិទសកម្មភាពសង្គមនៅសប្តាហ៍ទី៣ដោយសារវីរុសកូរ៉ូណា៕