រដ្ឋបាលលោក Biden និងសមាជិកសភាអាមេរិកប្រឈមនឹងការគំរាមកំហែងពីក្រុមជ្រុលនិយមក្នុងប្រទេស
សហរដ្ឋអាមេរិកប្រឈមការកើនឡើងនូវការគំរាមកំហែងពីពួកជ្រុលនិយមហិង្សាក្នុងប្រទេស។ នេះបើតាមការចេញផ្សាយកាលពីសប្ដាហ៍មុនដោយរដ្ឋបាលលោក Joe Biden។ ការព្រមានបែបនេះកើតមានឡើងនៅពេលដែលសមាជិកសភាសហរដ្ឋអាមេរិក បន្តស៊ើបអង្កេតការវាយប្រហារលើវិមានសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែមករា ដោយក្រុមអ្នកគាំទ្រលោកអតីតប្រធានាធិបតី Donald Trump ដែលព្យាយាមរារាំងការរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតដែលបញ្ជាក់ថា លោក Biden ជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនោះ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំរដ្ឋសភារាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត
-
២៧ វិច្ឆិកា ២០២៤
លោក Biden អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah