ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងព័ត៌មានអនុញ្ញាតឲ្យអភិបាលខេត្តចាត់វិធានការផ្លូវច្បាប់លើអ្នកសារព័ត៌មាន ដោយមិនបាច់សុំគោលការណ៍។ រដ្ឋបាលខេត្តកោះកុងផ្តល់ដីជាង១ពាន់ហិកតាឱ្យក្រសួងការពារជាតិរៀបចំ«តំបន់វិស្សមកាល»យោធា ខណៈពលរដ្ឋប្រឈមការបណ្តេញចេញ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មន្ត្រីសេតវិមានថា អាមេរិកនិងចិនអាចរស់នៅដោយភាពស្រុះស្រួលក្នុងសន្តិភាពជាមួយគ្នា ប៉ុន្តែការប្រឈមមានទំហំធំធេង។ ឧបនាយករដ្ឋមន្ត្រីជប៉ុនលើកឡើងពីការការពារកោះតៃវ៉ាន់ប្រសិនបើមានការចូលឈ្លានពានពីប្រទេសចិន។ សហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំងកូវីដ២លានដូសដល់ប្រទេសវៀតណាម។ រដ្ឋាភិបាលជប៉ុនពិចារណាផែនការកំណត់ចំនួនអ្នកចូលទស្សនាការបើកកម្មវិធីកីឡាអូឡាំពិកទីក្រុងតូក្យូ។ ប្រទេសរុស្សីមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងចំនួនមិនធ្លាប់មានពីមុនគឺ៧៣៧នាក់។ អូស្ត្រាលីខឹងនឹងការវាយតម្លៃដ៏អាក្រក់របស់អង្គការសហប្រជាជាតិចំពោះតំបន់ផ្កាថ្មប៉ប្រះទឹក Great Barrier Reef៕