ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍របស់អង្គការសិទ្ធិមនុស្សបង្ហាញថា បំណុលវ័ណ្ឌកក្លាយជាហានិភ័យថ្មីនៅសហគមន៍រងគ្រោះដោយជម្លោះដីធ្លី។ លោក កឹម សុខា បញ្ជាក់ជាថ្មីថាលោកមិនក្បត់ជាតិ ខណៈសវនាការលើរូបលោកនៅបន្តពន្យារពេល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិកថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រមាណ១ម៉ឺននាក់ កំពុងជាប់ក្នុងមន្ទីរឃុំឃាំងក្នុងប្រទេសស៊ីរី។ ទីក្រុងហុងកុងដាក់បម្រាមលើអ្នកធ្វើដំណើរមកពីចក្រភពអង់គ្លេស ដើម្បីទប់ទល់ជំងឺកូវីដ១៩។ ប្រទេសអាហ្វ្រិកខាងត្បូងកំពុងប្រឈមការឆ្លងខ្លាំងនៃជំងឺកូវីដ១៩។ អ៊ុយក្រែន និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធាក្នុងសមុទ្រខ្មៅ ក្រោយឧបទ្ទវហេតុនាវាចម្បាំងអង់គ្លេស។ ចំនួនអ្នកស្លាប់ដោយសារអគារបាក់នៅរដ្ឋ Florida កាលពីសប្តាហ៍មុនកើនដល់ ៩នាក់។ ប្រទេសរាប់សិបសុំចូលមើលជំរំឃុំឃាំងជនអំបូរ Uyghur ក្នុងតំបន់ Xinjiang នៃប្រទេសចិន៕