ព័ត៌មានអំពីកម្ពុជាមាន រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសមកកម្ពុជា ដើម្បីពង្រឹងចំណងទាក់ទងមុនពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សន្និសីទស្តីពីប្រទេសលីប៊ីផ្តោតលើការបោះឆ្នោតនិងសន្តិសុខ។ នៅពេលបទមនុស្សឃាតកើនឡើង លោក Biden ជំរុញចំណាត់ការត្រួតត្រាកាំភ្លើងកាន់តែខ្លាំងឡើង។ កាសែត Apple Daily ដែលគាំទ្រប្រជាធិបតេយ្យនៅហុងកុងនឹងបញ្ឈប់ប្រតិបត្តិការនៅសប្តាហ៍នេះ។ ការផ្ទុះនៅខាងក្រៅផ្ទះរបស់មេដឹកនាំក្រុមសកម្មប្រយុទ្ធអ៊ីស្លាមធ្វើឲ្យមនុស្ស៣នាក់ស្លាប់។ ឧបសគ្គខាងបច្ចេកវិទ្យាធ្វើឲ្យប៉ះពាល់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅតំបន់ដាច់ស្រយាល។ ការវាយប្រហារតាមអាកាសបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងតំបន់ Tigray ប្រទេសអេត្យូពី។ រដ្ឋបាលលោក Bidenនិងសមាជិកសភាអាមេរិកប្រឈមនឹងការគំរាមកំហែងពីក្រុមជ្រុលនិយមក្នុងប្រទេស។ នៅអង្គការសហប្រជាជាតិបណ្តាប្រទេសសមាជិកថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា៕