ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ២៣ មិថុនា ២០២១


ព័ត៌មានពេលព្រឹក៖ ២៣ មិថុនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:29:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គណបក្ស​បង្កើត​ដោយ​អតីត​​តំណាងរាស្រ្ត​​បក្ស​សង្រ្គោះ​ជាតិ​ចាប់​ផ្តើម​ពង្រឹង​រចនា​សម្ព័ន្ធ​មូលដ្ឋាន។ កម្ពុជា​រំពឹង​ចំណូល​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ពី​អាជីវ​កម្ម​រ៉ែ​មាស​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​អូស្រ្តាលី។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​គ្រោង​រារាំង​សេចក្តី​ព្រាងច្បាប់​សិទ្ធិ​បោះឆ្នោត​​សហរដ្ឋ​អាមេរិក។ ការសិក្សា​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ថា ​យុវជន​អាមេរិកាំង​ទំនង​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​តិច​ជាង​មនុស្ស​ចាស់។ មនុស្ស​បួន​នាក់​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​ទាហាន​មីយ៉ាន់ម៉ា​និង​កង​ជីវពល​ប្រឆាំង​រដ្ឋប្រហារ​យោធា។ សហគមន៍​អឺរ៉ុប សហរដ្ឋ​អាមេរិក ​​អង់គ្លេស​ និង​កាណាដា​រួម​គ្នា​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​បេឡារុស។ ប្រធានាធិបតី​ហ្វីលីពីន​គំរាម​ចាប់​ខ្លួន​ជនជាតិ​ហ្វីលីពីន​ដែល​បដិសេធ​មិនព្រម​ចាក់​វ៉ាក់សាំង។ លោក​ស្រី Angelina Jolie តារា​ភាពយន្ត​ Hollywood ​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​បួគីណាហ្វាសូ។ អូស្ត្រាលី​នាំ​មុខ​គេ​ក្នុង​ការ​កសាង​កែវយឹត​ដ៏​អស្ចារ្យ​ដើម្បី​ស្វែងយល់​អាថ៌កំបាំង​​នៃ​សាកល​លោក​នា​ពេល​កកើត​ដំបូង៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG