ព័ត៌មានអំពីកម្ពុជាមានដូចជា តំណាងទូតអូស្រ្តាលីបារម្ភអំពីការរឹតត្បិតសិទ្ធិសេរីភាពនយោបាយនៅកម្ពុជា។ រដ្ឋសភាអនុម័តបេក្ខជនឈរឈ្មោះជាប្រធាន គ.ជ.ប ពីររូប ដែលម្នាក់ជាតំណាងរាស្រ្តបក្សកាន់អំណាច។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការអូតង់បញ្ជាក់ឡើងវិញអំពីភាពខ្លាំងក្លានៃសម្ព័ន្ធភាព និងរិះគន់រុស្ស៊ីនិងចិន។ចិនថា ការណ៍ដែលអង្គការអូតង់ថាខ្លួនគំរាមកំហែងដល់សន្តិសុខសាកលលោកគឺជាការបំផ្លើស។ តៃវ៉ាន់ថាចិនបានទន្ទ្រានដែនអាកាសរបស់ខ្លួនទ្រង់ទ្រាយធំបំផុត។ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបឯកភាពគ្នាបញ្ចប់ជម្លោះអំពីថវិកាឧបត្ថម្ភសម្រាប់ក្រុមហ៊ុនផលិតយន្តហោះ។ លោក Biden ផ្សព្វផ្សាយយុទ្ធសាស្ត្រប្រឆាំងភេរវកម្មក្នុងប្រទេស «លើកដំបូងបង្អស់»។ គណបក្សកាន់អំណាចកូរ៉េខាងជើងបង្កើតមុខតំណែងថ្មី បន្ទាប់ពីលោក គីម ជុងអ៊ុន៕