ព័ត៌មានអំពីកម្ពុជាមានដូចជា មន្ត្រីបក្សកាន់អំណាចថា ការស្លាប់អតីតមេបះបោរCFFគឺដោយសារជំងឺកូវីដ១៩ តែរដ្ឋាភិបាលកម្ពុជានៅតែប្រយ័ត្ននឹងក្រុមចង់បះបោរ។ កម្ពុជាទទូចឲ្យអាមេរិកគោរពអធិបតេយ្យភាព ក្រោយមានភាពចម្រូងចម្រាសនៃដំណើរទស្សនកិច្ចនៅមូលដ្ឋានទ័ពរាម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមប្រទេស G-7 សន្យាផ្តល់វ៉ាក់សាំងកូវីដ១៩ ជាង ១ ពាន់លានដូសដល់ប្រទេសក្រីក្រ។ ចិនជំទាស់ទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G-7។ ក្រុមហ៊ុន Novavaxថា វ៉ាក់សាំងកូវីដ១៩ របស់ខ្លួនមានប្រសិទ្ធភាពជាង ៩០%។ លោក Putin បដិសេធថា រុស្ស៊ីមិនបានវាយប្រហារតាមអ៊ីនធឺណិតលើសហរដ្ឋអាមេរិកទេ។ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអ៊ីស្រាអែលស្បថចូលកាន់តំណែង៕