បទសម្ភាសន៍ VOA៖ អ្នកស្រី ស៊ូលី សារ៉ូ ថាសហគមន៍ខ្មែរអាមេរិកជោគជ័យខ្លះប៉ុន្តែមានកិច្ចការច្រើនដែលត្រូវធ្វើ
ខែឧសភានេះគឺជាខែប្រារព្ធមរតកពលរដ្ឋអាស៊ីអាមេរិកាំងនិងអ្នកដែនកោះប៉ាស៊ីហ្វិក ហើយក្នុងឱកាសនេះមេដឹកនាំសហគមន៍ខ្មែរយល់ថាសហគមន៍ដ៏ក្មេងខ្ចីនេះទទួលបានជោគជ័យខ្លះប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីតាមឲ្យទាន់សហគមន៍ដទៃទៀតដែលបាននៅសហរដ្ឋអាមេរិកជាយូរហើយ ដូចជាសហគមន៍ចិននិងជប៉ុនជាដើម។ អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) សមាជិកក្រុមប្រឹក្សាទីក្រុង Long Beach រដ្ឋ California ថ្លែងថាក្នុងបញ្ហាដែលត្រូវធ្វើសម្រាប់សហគមន៍ខ្មែរគឺការអប់រំនិងផ្តោតលើការបង្កើនសកម្មភាពសេដ្ឋកិច្ច។ សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងលោកម៉ែន គឹមសេង នៃវីអូអេជាមួយនឹងអ្នកស្រី ស៊ូលី សារ៉ូ ដូចតទៅ៖