បទសម្ភាសន៍ VOA៖ ប៉ូលិសខ្មែរ-អាមេរិកាំងរួមកម្លាំងជួយគ្នាក្នុងគ្រាលំបាកក្រោយពីមរណភាពលោកជីមមី អ៊ិន
មរណភាពរបស់ប៉ូលិសខ្មែរ-អាមេរិកាំងគឺលោកជីមមី អ៊ិន(Jimmy Inn) ដោយត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីដើមខែឧសភាបានជំរុញឲ្យពលរដ្ឋអាមេរិកាំងដែលបម្រើការងារក្នុងស្ថាប័នប៉ូលិសនៅទូទាំងរដ្ឋកាលីហ្វញ៉ាចាប់ផ្តើមរួបរួមកម្លាំងគ្នាដើម្បីជួយឧបត្ថម្ភគាំទ្រក្រុមគ្រួសាររបស់ពួកគេក្នុងគ្រាលំបាកឬមានអាសន្ន។ លោកឌែនី គឹម (Danny Kim)ប៉ូលិសស៊ើបអង្កេតនៃស្នងការប៉ូលិសក្រុងFresno រដ្ឋកាលីហ្វញ៉ាបានប្រាប់លោកម៉ែន គឹមសេងនៃវីអូអេក្នុងបទសម្ភាសថាការរួបរួមគ្នាបង្កើតជាសមាគមប៉ូលិសខ្មែរអាមេរិកាំងជាលើកដំបូងនេះក៏ដើម្បីជួយជំរុញពលរដ្ឋខ្មែរក្នុងសហគមន៍ឲ្យស្រឡាញ់អាជីពនេះនិងមើលឃើញវិជ្ជមានដល់ប៉ូលិសផងដែរ។ សូមលោកអ្នកស្តាប់បទសម្ភាសនេះដូចតទៅ៖