ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរភ្នំពេញបញ្ជាឲ្យរុះរើផ្ទះបណ្តែតទឹក ខណៈសង្គមស៊ីវិលជំរុញឲ្យមានដំណោះស្រាយសមស្រប។ កម្ពុជាបញ្ជាក់ថាចិនជួយអភិវឌ្ឍមូលដ្ឋានកងទ័ពរាម ខណៈអាមេរិកបារម្ភអំពីវត្តមានកងទ័ពចិន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ហេតុអ្វីបានជាហ្វីលីពីនប្រាប់នាវានេសាទរបស់ខ្លួនឲ្យនេសាទនៅកន្លែងដែលចិន «ហាមឃាត់»?។ ក្រុមអ្នកស្ម័គ្រចិត្ត Guardian Angels បង្កើនការយាមល្បាតទីក្រុង New York ខណៈមានការស្អប់ជនជាតិអាស៊ី។ ការស្រាវជ្រាវថ្មី៖ ឧស្ម័នកាបូនបញ្ចេញពីស្រទាប់ដីទឹកកកអាចជំរុញការប្រែប្រួលអាកាសធាតុឲ្យកាន់តែលឿនជាងមុន៕