ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមសិទ្ធិមនុស្សអាមេរិក ជំរុញមន្ត្រីការទូតជាន់ខ្ពស់អាមេរិកដែលធ្វើទស្សនកិច្ចនៅកម្ពុជាឲ្យស្តារសិទ្ធិនយោបាយនិងពលរដ្ឋឡើងវិញ។ ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេសអាមេរិកត្រូវបានជំរុញឲ្យលើកឡើងអំពីការស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ បុរសពីរនាក់ត្រូវចោទប្រកាន់និងឃុំខ្លួនពាក់ព័ន្ធករណីពុលស្រាសនៅខេត្តកំពត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ៊ីរ៉ង់ថា កិច្ចពិភាក្សាស្តីពីនុយក្លេអ៊ែររីកចម្រើនទៅមុខ ប៉ុន្តែនៅមានបញ្ហាមួយចំនួន។ វិទ្យុដាណឺម៉ាកផ្សាយថា អាមេរិកស៊ើបការណ៍លើអធិការបតីអាល្លឺម៉ង់និងមន្ត្រីអឺរ៉ុបមួយចំនួនទៀត តាមរយៈប្រព័ន្ធទាក់ទងដាណឺម៉ាក។ អង្គការសហប្រជាជាតិថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅមីយ៉ាន់ម៉ានឹងជំរុញកំណើនផលិតកម្មអាភៀន។ ទីភ្នាក់ងារសន្តិសុខអង់គ្លេសនិងបស្ចិមប្រទេសជួយទីភ្នាក់ងារស៊ើបការណ៍អាមេរិកស៊ើបរកប្រភពដើមនៃវីរុសកូរ៉ូណាក្នុងទីក្រុង Wuhan។ រដ្ឋាភិបាលចិននឹងអនុញ្ញាតឲ្យពលរដ្ឋអាចមានកូន ៣នាក់ ក្នុងមួយគ្រួសារ៕