ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ និស្សិត Fulbright ជម្នះ​សម្ពាធ​ផ្លូវ​ចិត្ត​ពេល​សិក្សា​នៅ​អាមេរិក ​ក្នុង​ពេល​កូវីដ១៩​រាតត្បាត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង លោក អ៊ុង ប៉េងអាន គឺ​ជា​និស្សិត​កម្ពុជា​ដ៏​ឆ្នើម​មួយ​រូប​ដែល​បាន​ទទួល​​អាហារូបករណ៍​ Fulbright របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​មក​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ជំនាញ​ទំនាក់ទំនង​ផ្នែក​សុខភាព​និង​ហានិភ័យ​នៅ​សាកលវិទ្យាល័យ Michigan State ក្នុង​ក្រុង East Lansing រដ្ឋ Michigan សហរដ្ឋ​អាមេរិក។ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ លោក ប៉េងអាន បាន​ជួប​នឹង​ឧបសគ្គ​មួយ​ចំនួន​ ដោយ​មិន​រំពឹង​ទុក។ ប៉ុន្តែ​ដោយ​ខិតខំ​ប្រឹងប្រែង​ជម្នះ​នឹង​ឧបសគ្គ ​លោក​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ​កាល​ពី​ខែ​មេសា​កន្លង​ទៅ។ អ្នកស្រី ហុង ចិន្ដា នៃ VOA បាន​សម្ភាស​លោក ប៉េងអាន អំពី​បទពិសោធន៍​សិក្សា​របស់​លោក​ក្នុង​អំឡុងពេល​ដែល​មាន​ជំងឺ​រាតត្បាត​កូវីដ១៩​នេះ។ សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​ត​ទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG